ជ្រើសរើសភាសា: Khmer Khmer English English
ប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤តាមរយៈប្រព័ន្ធវីដេអូ Zoom
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែកុម្ភះ ឆ្នាំ ២០២៥

នាថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ គ.ស. ២០២៥ វេលាម៉ោង ៩:០0នាទីព្រឹក លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ តាមរយៈប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាព ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធាន គ.ហ.ស.។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ កសហវ. និងគ្រប់អង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត។

ព័ត៌មានទាក់ទង